Tour Schedule

កាលបរិច្ឆេតកាលវិភាគដំណើរកំសាន្តអាហារ
ថ្ងៃទី១08:00 ចេញដំណើរពីក្រុងសៀមរាប ទទួលទានអាហារថ្ងៃត្រង់
បន្តរដំណើរទៅក្រុងព្រះសីហនុ
Check In សណ្ឋាគារ ទៅទស្សនា ថ្ងៃលិច និងទទួលទានអាហារពេលល្ងាច នៅឆ្នេរ អូត្រេះ
អាហារថ្ងៃត្រង់
អាហារពេលល្ងាច
ថ្ងៃទី២7:30 ទទួលទានអាហារពេលព្រឹកនៅក្នុងសណ្ឋាគារ
8:10 រៀបចំសំលៀកបំពាក់ដើម្បីហែលទឹក
8:30 ចេញដំណើរទៅកាន់កោះរុងសន្លឹម ដោយកប៉ាល់ទឹកធំ ទទួលទានអាហារថ្ងៃត្រង់ នៅលើកប៉ាល់ហែលទឹកលេងកំសាន្ត ជាមួយនឹងសកម្មភាពមុជទឹកមើលផ្កាថ្មដ៏ស្រស់ស្អាត និងការស្ទូចត្រីលេងកំសាន្ត
15:00 ចេញដំណើរមកកាន់ដីគោកវិញ
17:00 វិលត្រលប់ទៅកាន់សណ្ឋាគារ
18:30 ទទួលទានអាហារពេលល្ងាច និងការលេងកម្សាន្តនៅលើឆ្នេរអូឈើទាល
អាហារពេលព្រឹក
អាហារថ្ងៃត្រង់
អាហារពេលល្ងាច
ថ្ងៃទី៣7:00 ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
8:00 ចេញដំណើរទៅកាន់ភ្នំបូកគោ
10:00 ទស្សនាទឹកជ្រោះពពកវិល វត្តសំពៅប្រាំ ព្រះរាជដំណាក់ កាស៊ីណូសល់ពីសម័យបារាំង
13:00 ទទួលទានអាហារថ្ងៃត្រង់នៅក្នុងសណ្ឋាគារឋានសួគ៌បូកគោ
14:30 ចេញដំណើរទៅកាន់រាជធានីភ្នំពេញ
18:០0 ទទួលទានអាហារពេលល្ងាច និងទិញទំនិញតាមតំរូវការនៅក្នុងផ្សារទំនើបAEON
អាហារពេលព្រឹក
អាហារថ្ងៃត្រង់
អាហារពេលល្ងាច
ថ្ងៃទី៤6:00 ទទួលទានអាហារពេលព្រឹក
7:00 ចេញដំណើរត្រលប់មកកាន់ខេត្តសៀមរាប
អាហារពេលព្រឹក

Remarks

សណ្ឋាគារមនុស្សធំក្មេងក្រោម១១ឆ្នាំក្មេងក្រោម៥ឆ្នាំ
សណ្ឋាគារផ្កាយ៣$145$109$87

Cancellation Policy

ការលុបចោលទិន្ននិយ(រាប់ចាប់ពីកាលបរិច្ឆេទមុន
ដំណើរកំសាន្តចាប់ផ្តើម)
ថ្លៃនៃការលុបចោល(មនុស្សម្នាក់)
បន្ទាប់ពីការបង់ថ្លៃនិងដល់ទៅ32ថ្ងៃមុនការចេញដំណើរ100ដុល្លាពិន័យចំពោះការលុបចោល(ការកក់ទុក មិនអាចសងត្រលប់)
ចាប់ពី 31-16ថ្ងៃមុនចេញដំណើរ100ដុល្លាបូក20%នៃតំលៃកញ្ចប់ជាថ្លៃពិន័យនៃការលុបចោល
ចាប់ពី 15-9ថ្ងៃមុនចេញដំណើរ100ដុល្លាបូក30%នៃតំលៃជាកញ្ចប់ជាថ្លៃពិន័យនៃការលុបចោល
ចាប់ពី 8-5ថ្ងៃមុនចេញដំណើរ100ដុល្លាបូក50%នៃតំលៃជាកញ្ចប់ជាថ្លៃពិន័យនៃការលុបចោល
ចាប់ពី 4ថ្ងៃមុនចេញដំណើរ និងពេលថ្ងៃ100%នៃតំលៃកញ្ចប់ជាថ្លៃពិន័យនៃការលុបចោល
*ដំណើរកំសាន្តជាក្រុមក្នុងរដូវឈប់សំរាកដែលតំរូវឲមានការកក់ទុកជាមួយអាកាសចរ រឺភ្នាក់ងារ(ទាំងក្នុងស្រុក
និងអន្តរជាតិ)រួមទាំងការហោះហើរពិសេស។

*ក្រុមហ៊ុនមិនទទួលខុសត្រូវនិងរក្សាសិទ្ធមិនសងត្រលប់នូវតំលៃដំណើរកំសាន្តនៅពេលអតិថិជនបដិសេធមិនចូលទៅក្នុងប្រ
ទេសនៅឯការិយាល័យអន្តោប្រវេស្តន៏ក្នុងហេតុផលណាមួយរួមទាំងការរំលោភផ្នែកច្បាប់ ឯកសារមិនគ្រប់គ្រាន់ដើម្បីចូលទៅ
ក្នុងប្រទេសជាដើម។

*ប្រសិនបើអ្នកដំណើរមិនបានប្រើសេវាកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនរក្សាសិទ្ធមិនសងត្រលប់ដោយសារការពន្យា
សេវាកម្មដឹកជញ្ជូនយន្តហោះរឺអង្គភាពទាក់ទិន បាតុកម្ម គ្រោះមហន្តរាយអន្តរជាតិព្រឹត្តការណ៏នយោបាយហួសពីការគ្រប់គ្រង
របស់ក្រុមហ៊ុនទាំងស្រុង រឺដោយផ្នែក ។

[អ្នកដំណើរវ័យក្មេង]
ឪពុកម្តាយរឺអាណាព្យាបាលត្រូវតែអមអ្នកដំណើរដែលមានអាយុតិចជាង18ឆ្នាំនៅកាលបរិច្ឆេទថ្ងៃចេញដំណើរ

[អ្នកដំណើរដែលត្រូវការជំនួយការពិសេស]
អ្នកត្រូវរាយការណ៏ពីភាពពិការណាមួយដែលទាមទារការយកចិត្តទុកដាក់ជាពិសេសផ្ទាល់ទៅកាន់អ្នកតំណាងនៅប្រទេសជប៉ុន
និងH.I.S. នៅថ្ងៃកក់ទុក។ការិយាល័យនៅប្រទេសជប៉ុននិងH.I.S. នឹងព្យាយាមសំរួលតំរូវការជាពិសេសរបស់អតិថិជនប៉ុន្តែ
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវក្នុងករណីដែលមិនអាចធ្វើដូច្នោះ និងមិនទទួលខុសត្រូវចំពោះការបដិសេធនៃសេវាកម្មដោយ
អ្នកជញ្ជូនឥវ៉ាន់ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងផ្គត់ផ្គង់ឯករាជ្យដទៃទៀត។ត្រូវដឹងថានៅខាងក្រៅសហរដ្ឋអាមេរិចគ្រឿង
ឧបករណ៏សំរាប់ជនពិការគឺមានកំណត់។

យើងសោកស្តាយដែលយើងមិនអាចផ្តល់ជំនួយផ្នែកសម្បទានបុគ្គលទៅកាន់អ្នកចូលរួមដំណើរកំសាន្តសំរាប់ការដើរហើរ
អាហារពេលល្ងាច ឡើងចុះរថភ្លើង និងយាន្តជំនិះដទៃទៀត រឺតំរូវការផ្ទាល់ខ្លួនដទៃទៀត។
អ្នកដែលមានសម្បទានគ្រប់គ្រាន់ត្រូវតែអមអ្នកដំណើរដែលត្រូវការជំនួយទាំងនេះ។

ចំពោះរាល់បញ្ហាសម្បទានដែលមានជាមុន(រួមមាន អាលែកហ្ស៊ី) បញ្ហាខួរក្បាលឬពិការភាពផ្លូវចិត្តដែលទាមទារការយកចិត្តទុក
ដាក់រឺការព្យាបាលត្រូវរាយការណ៏ជាលាយលក្ខណ៏អក្សរមុនការចាប់ផ្តើមនៃដំណើរកំសាន្ត។
ខកខានមិនបានរាយការណ៏នូវភាពពិការទាំងនេះអាចជាលទ្ធផលក្នុងការបដិសេធបន្តនូវសេវាកម្មសំរាប់អ្នកចូលរួមនិងមិនសង
ត្រលប់សំរាប់សេវាកម្មមិនទាន់បានបង្ហាញ។

[សុវត្ថិភាព]
សូមយល់ដឹងថាកំឡុងពេលដំណើរកំសាន្តរបស់អ្នកដែលរៀបចំដោយការិយាល័យជប៉ុននិងH.I.S.វាប្រាកដជាមានហានិភ័យរឺ
គ្រោះថ្នាក់ណាមួយដែលអាចកើតឡើងហួសពីការគ្រប់គ្រងរបស់យើងប៉ុន្តែមិនកំណត់ទៅលើគ្រោះថ្នាក់នៃការធ្វើដំណើរនៅ
តំបន់មិនអភិវឌ្ឍន៏ទេដូចជា ការធ្វើដំណើរដោយទូក រថភ្លើង រថយន្ត យន្តហោះ រឺមធ្យោបាយធ្វើដំណើរដទៃទៀត កំលាំង
ធម្មជាតិភាពចលាចលនយោបាយ និងគ្រោះថ្នាក់ចរាចររឺជំងឺនៅតំបន់ដាច់ស្រយាលដោយគ្មានមធ្យោបាយលឿនក្នុងការភៀស
ខ្លួនរឺសំភារៈឱសថសាស្រ្ត។ការិយាល័យប្រទេសជប៉ុន និងH.I.S.នឹងមិនទទួលខុសត្រូវទាក់ទិននឹងការបែងចែកផ្នែកសុខាភិបាល
រឺភាពគ្រប់គ្រាន់នៃការថែរក្សាណាមួយដែលអាចត្រូវបានបង្ហាញ។ ការិយាល័យនៅជប៉ុននិងH.I.S.នឹងប្រឹងអស់ពីសមត្ថភាព
ដើម្បីធានាថាខ្លួននឹងចាត់វិធានការគ្រប់គ្រាន់។

[ភាពទទួលខុសត្រូវរបស់ការិយាល័យជប៉ុន/H.I.S. និងការលើកលែង]:

ការិយាល័យជប៉ុន/H.I.S
នឹងមិនមានសំណងចំពោះគ្រោះធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុចំពោះអតិថិជនដែលមានចែងក្នុងលក្ខខ័ណ្ឌប្រសិនបើហេតុផលខាង
ក្រោមកើតមានៈ

1. គ្រោះធម្មជាតិ សង្គ្រាម ភាពចលាចលស៊ីវិល និងការកែសំរួលរឺការលុបចោលនៃការត្រាច់ចរដំណើរកំសាន្តដោយសារ
ហេតុផលបែបហ្នឹង
2. គ្រោះថ្នាក់កំឡុងពេលការដឹកជញ្ជូនរឹការធ្វើដំណើរ ខូតខាតដោយអគ្គីភ័យ
3. ការផ្អាក់សេវាកម្មទាក់ទិននឹងការដឹកជញ្ជូនរឺ មធ្យោបាយនៃការធ្វើដំណើរនិង ការកែប្រែដំណើរកំសាន្តត្រាច់ចររឺ ការលុបចោលដោយហេតុផលបែបហ្នឹង
4. ការបញ្ជាទិញពីជនជាតិជប៉ុនឬ រដ្ឋាភិបាលបរទេស ច្បាប់អន្តោប្រវេស្តន៏ ភាពដាច់ស្រយាលដែលជាលទ្ធផលនៃជំងឺឆ្លង និងការកែប្រែដំណើរកំសាន្តត្រាច់ចរ រឺការលុបចោលដោយហេតុផលបែបហ្នឹង
5. គ្រោះថ្នាក់ចរាចរណ៏កើតឡើងក្នុងកំឡុងពេលទំនេររបស់អតិថិជន
6. អាហារពុល
7. ចោរ
8. ការពន្យាពេល ឈប់

ការផ្លាស់ប្តូរកាលវិភាគនិងផ្លូវទាក់ទងនឹងមធ្យោបាយដឹកជញ្ចូននិងការកែប្រែដំណើរកំសាន្តត្រាច់ចរនិងការស្នាក់នៅ
រយៈពេលខ្លីនៅគោលដៅជាច្រើនដោយសារហេតុផលបែបហ្នឹង

[គោលការណ៏នៃឯកជនភាព]:
គោលដៅប្រទេសជប៉ុននិងH.I.S. នឹងប្រើព័តមានផ្ទាល់ខ្លួនផ្តល់ឲត្រឹមតែទំនាក់ទំនងជាមួយអតិថិជននិងរៀបចំការដឹកជញ្ជូន
ការធ្វើដំណើរ និងសេវាកម្មដែលចាំបាច់ដើម្បីផ្តល់សេវាកម្មស្នើរសុំដោយអតិថិជន។