Tour Schedule

ថ្ងៃតារាងដំណើរកំសាន្ត
ថ្ងៃទី១ជួបជុំគ្នានៅព្រលានយន្តហោះដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស
ថ្ងៃទី២ទីក្រុងប៉ារីស ពិសារអាហារថ្ងៃត្រង់ ទៅទស្សនាទីក្រុង និងទូអេសហ្វែល
ថ្ងៃទី៣ទិញទំនិញនៅហាងទំនើប វ៉ាលីយេ និងអាហារថ្ងៃត្រង់ផ្ទាល់ខ្លួនជិះទូកកំសាន្តនៅស្ទឹងសែនប៉ារីស
ថ្ងៃទី៤ធ្វើដំណើរទៅកាន់ប៊ែលស៊ិក ទីក្រុងប្រូស៊ែល ទស្សនាទីក្រុង រួចបន្តទៅកាន់ហូឡង់ ទីក្រុងអាមស្ទើដាម
ថ្ងៃទី៥ជូនទស្សនាភូមិស៊ែនហ្សិន និងផ្កាទូលីបភូមិរ៉ូលែនដាម ពេលរសៀលជិះទូកកំសាន្តតាមដងស្ទឹងអាមស្ទើដាម
ថ្ងៃទី៦ធ្វើដំណើរទៅអាឡឺម៉ង់ ទស្សនាទីក្រុងហ្វ្រេងហ្វឺត រួចបន្តទៅទីក្រុងហេដែលប្គឺត
ថ្ងៃទី៧ធ្វើដំណើរពីប្រទេសអាឡឺម៉ង់ទៅប្រទេសស្វីសដោយទស្សនាទីក្រុង និងថតរូបកំសាន្តក្នុងព្រះវិហារបុរាណ
ថ្ងៃទី៨ទៅកំសាន្តភ្នំទឹកកកទីលីស​ បន្តទៅទស្សនាទីក្រុងឡូស៊ឺន រូបចំលាក់តោដ៏ធំចំកណ្តាលភ្នំ និងស្ពានហ្សាពែល
ថ្ងៃទី៩ជូនទិញទំនិញម៉ាកល្បីៗនៅប៉េនហុសស្តាសេ ពិសារអាហារថ្ងៃត្រង់ ទៅព្រលាន្តយន្តហោះធ្វើដំណើរត្រលប់មកភ្នំពេញ

Remarks

សណ្ឋាគារមនុស្សធំ២នាក់/បន្ទប់ក្មេងអាយុ៥-១១ឆ្នាំ១បន្ទប់គេងម្នាក់ឯង
សណ្ឋាគារផ្កាយ៤$3,7993,3994,349

Cancellation Policy

***អំពីការទូទាត់និងការពិន័យ:
សូមយកប្រាក់មកបង់ចំនួន៣០០ដុល្លារក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីថ្ងៃកក់។ ហើយបង់ប្រាក់ដែលនៅសេសសល់ក្នុងរង្វង់១៤ថ្ងៃ មុនថ្ងៃចេញដំណើរ។ការលុបចោល៣០ថ្ងៃមុនថ្ងៃ្ចចេញដំណើរមិនមានការផាកពិន័យទេ,លុបចោល២៩¬-១៦ថ្ងៃមុនចេញដំណើរផាកពិន័យ៥០%,,លុបចោល១៥ថ្ងៃមុនចេញដំណើរផាកពិន័យ១០០%
***ការទទួលខុសត្រូវរបស់ ក្រុមហ៊ុន HIS និងករណីលើកលែង
ក្រុមហ៊ុន HIS មិនសងជំងឺចិត្តលើការខូចខាតរបស់អតិថិជន ដូចមានចែងនៅក្នុងលក្ខន្តិកៈឡើយ ប្រសិនបើមានករណីដូចខាងក្រោមកើតឡើង៖
១- គ្រោះធម្មជាតិ សង្គ្រាម ចលាចលសង្គម និងការផ្លាស់ប្ដូរ ឬការលុបចោលផែនការដំណើរកម្សាន្ត ដោយសារតែបញ្ហាទាំងនេះ។
២- ឧបទ្ទវហេតុក្នុងអំឡុងពេលដឹកជញ្ជូន ឬការស្នាក់នៅ ការខូចខាតដែលបង្កឡើងដោយអគ្គីភ័យ។
៣- ការបញ្ឈប់ផ្ដល់នូវសេវាដឹកជញ្ជូន ឬកន្លែងស្នាក់នៅ ការកែប្រែ ឬលុបចោលផែនការទេសចរណ៍ ដោយសារតែបញ្ហទាំងនេះ។
៤- បទបញ្ជារបស់រដ្ឋាភិបាលជប៉ុន ឬរដ្ឋាភិបាលបរទេស បទបញ្ជាអន្តោប្រវេសន៍ ការដាក់ឱ្យនៅដោយឡែក ដោយសារជំងឺឆ្លង ការផ្លាស់ប្ដូរ ឬការលុបចោលផែនការទេសចរណ៍ ដោយសារតែបញ្ហាទាំងនេះ។
៥- ឧបទ្ទវហេតុ ដែលបង្កឡើងដោយសកម្មភាពចិត្តឯងរបស់អតិថិជន
៦- ការពុលអាហារ
៧- ចោរកម្ម
៨- ការពន្យារពេល ការតវ៉ារបស់និយោជិត ការផ្លាស់ប្ដូរកាលវិភាគ និងផ្លូវ ដោយសារតែមធ្យោបាយ ដឹកជញ្ជូន ការកែប្រែផែនការទេសចរណ៍ ឬការ
ស្នាកនៅរយៈពេលខ្លីនៅតំបន់ទេសចរណ៍នេះ ដោយសារតែបញ្ហាទាំងនេះ។
***ការទទួលខុសត្រូវរបស់អតិថិជន៖
ក្រុមហ៊ុន HIS តម្រូវឱ្យអតិថិជនសងជំងឺចិត្តដល់ក្រុមហ៊ុន HIS លើការខូចខាត ដែលបង្កឡើងម្ដងហើយម្ដងទៀត ដោយសារតែភាពធ្វេសប្រហែសដោយចិត្តឯង កំហុស និងសកម្មភាពអតិថិជន ដែលផ្ទុយនឹងបទបញ្ជាសាធារណៈ និងសេចក្ដីថ្លៃថ្នូរ ឬការបំពានលើលក្ខន្តិកៈនៅក្នុងកិច្ចសន្យាទេសចរណ៍។
១- អតិថិជនត្រូវអានព័ត៌មាន ដែលបានពី ក្រុមហ៊ុន HIS និងយល់ពីសេចក្ដីលម្អិតនៃសិទ្ធិ និងទំនួលខុសត្រូវរបស់ខ្លួន ក៏ដូចជាសេចក្ដីលម្អិតនៃលក្ខខណ្ឌកញ្ចប់ទេសចរណ៍។
២-បន្ទាប់ពីចាប់ផ្ដើមដំណើរទេសរណ៍នេះ ប្រសិនបើអតិថិជនយល់ឃើញថាសេវាកញ្ចប់ទេសចរណ៍ខុសពីផែនការទេសចរណ៍ អតិថិជនត្រូវរាយការណ៍ភាពមិនស៊ីចង្វាក់គ្នាដល់ ក្រុមហ៊ុន HIS ភ្លាមៗ។